ល្ខោននិយាយ៖ រឿង មហាចោរនៅទល់ដែន (មួយរឿងពេញ) - និពន្ធដោយ លោក សាង សាវ៉ាត | Khmer Golden Harvest
សូមស្វាគមន៍មកកាន់ការស្តាប់ល្ខោននិយាយរឿង «មហាចោរនៅទល់ដែន» ដែលជាប្រលោមលោកបុរាណខ្មែរដ៏ល្បីល្បាញ និពន្ធដោយលោក សាង សាវ៉ាត និងផលិតឡើងវិញជាទម្រង់ល្ខោននិយាយដោយក្រុមការងារ Khmer Golden Harvest។
រឿងមហាចោរនៅទល់ដែន ជាស្នាដៃរបស់លោក សាង សាវ៉ាត បោះពុម្ពនៅគ្រិស្តសករាជមួយពាន់ប្រាំបួនរយហាសិបប្រាំ។ អារម្ភកថានេះបានសង្កត់ធ្ងន់ថា អ្នកនិពន្ធមានតួនាទីសំខាន់មិនចាញ់អ្នកនយោបាយឡើយ ព្រោះអ្នកនិពន្ធគឺជាព្រលឹង និងជាពន្លឺដែលនាំផ្លូវប្រទេសជាតិ។
សង្គម យើងតែងជួបប្រទះនូវគំនិតអវិជ្ជមាន ដូចជាការរើសអើងវណ្ណៈ ការមើលងាយគ្នា គំនិតបក្ខពួកនិយម និងសង្គ្រាមនិយម ដែលសុទ្ធសឹងតែជាសត្រូវរារាំងសេចក្ដីសុខរបស់ប្រជារាស្ត្រ។
ហេតុនេះហើយ ទើបអ្នកនិពន្ធត្រូវប្រើប្រាស់ ចុងប៊ិចរបស់ខ្លួន ដើម្បីដាស់សតិជនរួមជាតិ ឲ្យស្គាល់ពីតម្លៃមនុស្ស សិទ្ធិសេរីភាព សមភាព និងលទ្ធិប្រជាធិបតេយ្យ... គឺដើម្បីរួមចំណែកកសាងសង្គមមួយ ដែលពោរពេញដោយសន្តិភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។
វគ្គនីមួយៗ៖ ពីវគ្គ១ ដល់វគ្គបញ្ចប់
00:00 អារម្ភកថា
01:21 វគ្គទី១ ខ្លាបាក់ចង្កូម
06:21 វគ្គទី២ បងប្អូនពីរនាក់
25:13 វគ្គទី៣ រាត្រីស្ងាត់
36:14 វគ្គទី៤ សពស្នេហា
40:27 វគ្គ ទី៥ បណ្ដាំបង
47:35 វគ្គ ទី៦ ភ្លើងរាគៈ
57:24 វគ្គ ទី៧ បាត់កូន
01:04:29 វគ្គ ទី៨ ត្រលប់ពីច្បាំង
01:12:21 វគ្គ ទី៩ រត់តាមប្ដី
01:19:03 វគ្គ ទី១០ ស្ដេចខ្ញាល់
01:30:55 វគ្គ ទី១១ តដៃដោះខ្លួន
01:38:46 វគ្គ ទី១២ អាសន្នធំ
01:49:10 វគ្គ ទី១៣ វាយផ្តាច់ព្រ័ត្រ
02:01:36 វគ្គទី ១៤ ព្រះនាងខត្តិយាណី
02:11:45 វគ្គទី ១៥ ទារុណកម្ម
02:23:49 វគ្គទី ១៦ ស្នេហាលើទូក
02:48:26 វគ្គទី ១៧ ថ្កើងត្រង់ណា
03:07:20 វគ្គទី ១៨ ស្រីទុរគត
03:18:43 វគ្គទី ១៩ ក្បួនការពារឯករាជ្យ
03:30:11 វគ្គទី ២០ ផែនការសម្ងាត់
03:43:01 វគ្គទី ២១ ជោគជ័យ
- កុំភ្លេចចុច Subscribe, Like និង Share ដើម្បីគាំទ្រដល់ការផលិតរបស់ Khmer Golden Harvest។
- សូមបញ្ចេញមតិយោបល់របស់លោកអ្នកនៅខាងក្រោមវីដេអូនេះ ដើម្បីស្ថាបនានិងកែលម្អការផលិតរបស់យើងឱ្យកាន់តែប្រសើរឡើង។


0 Comments