
រឿង កម្លោះពីរនាក់ចង់បានប្រពន្ធគេ
មានរឿងមួយថា មានបុរសម្នាក់ មានប្រពន្ធល្អ ទើបតែរៀបការថ្មីៗ បណ្ដើរគ្នាទៅសួរញាតិ មានកម្លោះពីរនាក់ បានឃើញ ក៏ស្រឡាញ់ចង់បាន វាគិតថា « យើងធ្វើដូចម្ដេចនឹងបានអេះ ?។ ចៅម្នាក់ ឆ្លើយថាងាយទេ ឯងគិតទៅរកខ្ចីរទេះគោមកបរ ប៉ុន្តែឯងមិនស្គាល់អញ បើអញសួរឯងៗ កុំប្រាប់ថារទេះ ចូរឯងប្រាប់ថាចន្ទោល ថានឹមទៅវិញ។ ទើបកម្លោះម្នាក់ទៅខ្ចីរទេះគេមកបរឲ្យជួបនឹងបុរសបណ្ដើរប្រពន្ធ នោះដើរមកដល់, ក៏កម្លោះម្នាក់នោះវាសួរថា « នែអ្នក ! អញ្ជើញមកអាយ ឈប់និយាយគ្នាលេងបន្តិចសិន »។
ប្ដីប្រពន្ធបណ្ដើរគ្នាយ៉ាងត្រេកត្រអាល
បុរសការប្រពន្ធថ្មី ក៏ចូលទៅអង្គុយលេង។ លុះកម្លោះម្នាក់ បររទេះមកដល់វាធ្វើជាសួរថា « នេះហៅអ្វី ? អ្នក !។ បុរសប្ដីប្រពន្ធ ឆ្លើយប្រាប់ថា « គេហៅរទេះ។
កំលោះពីរនាក់កំពុងពិភាក្សាគ្នា
មែនឬអ្នក ?។ បុរសនោះថា « មែន »។ « បើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេ»។
រូបភាពពណ៌នាវគ្គទី 3
បុរសនោះសួរថា « អ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើង ?។ កម្លោះនោះថា « បើខ្ញុំចាញ់ ខ្ញុំនៅជាខ្ញុំអ្នក បើខ្ញុំឈ្នះ « សុំតែប្រពន្ធអ្នក »។ បុរសនោះគិតថា ប្រាកដជាគេហៅរទេះមែននឹងខ្លាចអ្វី ក៏ព្រមភ្នាល់នឹងគេទៅ។
រូបភាពពណ៌នាវគ្គទី 4
ទើបកម្លោះដែលឈរ សួរទៅអ្នកបររទេះចង្អុលទៅសួរទៅចន្ទោល, កម្លោះអ្នកបររទេះប្រាប់ថា « នេះគេហៅចន្ទោល»។ ចង្អុលសួរទៅនឹមថា « នេះគេហៅនឹម »។ « នេះគេហៅទូក » « នេះគេហៅទ្រាយ » « នេះគេហៅប្រែក » « នេះគេហៅកង់ » « នេះគេហៅខ្នងកង់ » « នេះគេហៅត្រពង » ដល់ឆ្លើយរួចសព្វគ្រប់ កម្លោះនោះសួរទៅបុរសជាប្ដីថា« ឥឡូវ គេមិនហៅរទេះទេ បើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេច ? បុរសជាប្ដីនោះមិនព្រម, ដល់ប្រកែកទៅមិនឈ្នះគេៗ ដណ្ដើមយកប្រពន្ធទៅបាន។
រូបភាពពណ៌នាវគ្គទី 5
បុរសនោះមិនសុខចិត្តទៅប្ដឹងចៅក្រមៗ ឲ្យទៅកោះចៅទាំងពីរនោះមកជំនុំ, កម្លោះទាំងពីរនាក់នោះវាសូកចៅក្រមៗកាត់សេចក្ដីថា « ត្រូវចាញ់គេហើយ ត្រូវឲ្យប្រពន្ធទៅគេហើយ »។ បុរសនោះខឹងណាស់ ត្បិតគេយកប្រពន្ធទៅបាន ដើរផង យំផង, ដើរបន្តិចទៅប្រទះសុភាទន្សាយៗសួរថា « ថ្វីបានជាយំបង ? » ៗ បុរសនោះប្រាប់តាមដំណើរសព្វគ្រប់។ សុភាទន្សាយថា « បើដូច្នោះបងឯងកុំភ័យ រកតែចេកមកឲ្យយើងស៊ីសិន យើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញ »។
រូបភាពពណ៌នាវគ្គទី 6
បុរសនោះអរណាស់ ខំទៅរកចេកមកឲ្យសុភាទន្សាយៗ ស៊ីចេករួចហើយ ដើរទៅជាមួយបុរសនោះ ទៅដល់សួរចៅក្រមថា « លោកកាត់សេចក្ដីគេនោះ តើដូចម្ដេចខ្លះ ? »។ ចៅក្រម ឆ្លើយប្រាប់តាមដំណើរសព្វគ្រប់។ សុភាទន្សាយថា « លោកកាត់សេចក្ដី មិនទាន់អស់ទេ បើដូច្នេះខ្ញុំសូមកាត់សេចក្ដីនេះផង ឲ្យសុខចិត្តទាំងពីរខាង »។
រូបភាពពណ៌នាវគ្គទី 7
សុភាទន្សាយ សួរកម្លោះដែលយកប្រពន្ធគេមកនោះថា « អ្នកទាំងពីរនាក់កាលភ្នាល់គ្នាថាដាក់អ្វី ? »។ បុរសនោះឆ្លើយថា « ដាក់ប្រពន្ធ »។ សុភាទន្សាយ សួរទៅកម្លោះនោះថា « ត្រង់ណាហៅប្រពន្ធ » បើអ្នករកឃើញយកទៅចុះ បើរកមិនឃើញទេ ឲ្យប្រពន្ធទៅគេវិញទៅ»។
រូបភាពពណ៌នាវគ្គទី 8
កម្លោះនោះចាប់ត្រង់ដៃ, សុភាទន្សាយប្រាប់ថា នេះគេហៅថាដៃទេ វាចាប់ត្រង់ជើង សុភាទន្សាយថា « នេះគេហៅជើងទេ » វាចាប់ត្រង់នេះ ក៏ថាមិនមែន, ត្រង់នោះក៏ថាមិនមែន ហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅ « ប្រពន្ធ » ឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោល នឹម ទូក ទ្រាយ ប្រែក ធ្នង់ ត្រពង រួមទាំងអស់នេះទៅ ទើបហៅថា« រទេះ» បើដូច្នេះ ឯងយកប្រពន្ធគេ មិនបានទេ ឲ្យមកគេវិញ »។ សុភាទន្សាយឲ្យកម្លោះនោះ យកប្រពន្ធមកវិញ។ សុភាទន្សាយស្ដីឲ្យលោកចៅក្រមថា « បងកាត់សេចក្ដីនេះស៊ីតែសំណូកគេ គ្មានត្រង់តាមព្រះច្បាប់សោះ »។
រូបភាពពណ៌នាវគ្គទី 9
បុរសនោះប្រាប់ប្រពន្ធមកវិញ ក៏អរណាស់ លើកដៃសំពះសុភាទន្សាយថា « លោកបងកាត់សេចក្ដីនេះ ពេញហៅត្រង់ហើយ ឲ្យលោកបានសម្បត្តិសួគ៌និព្វាន »។ ប្រាជ្ញឯង ឲ្យក្រែងប្រាជ្ញគេ។
រូបភាពពណ៌នាវគ្គទី 10


0 Comments